បង្ក្រាប​គ្រឿងញៀន​៩​ករណី​ម្សិលមិញ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​២០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៩​ករណី ឃាត់​មនុស្ស​២០​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​២០​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ២៨.៧៣​ក្រាម​, ១​កញ្ចប់​ធំ និង​៤៣​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២០​នាក់​ត្រូវបាន​បង្ក្រាប​ដោយ​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​២​ករណី ឃាត់ខ្លួន​១០​នាក់​, រាជធានី​ភ្នំពេញ បង្ក្រាប​២​ករណី ឃាត់ខ្លួន​៤​នាក់ (​ស្រី​៣​នាក់​), ខេត្ត​ព្រះសីហនុ បង្ក្រាប​១​ករណី (​ដីការ​) ឃាត់ខ្លួន ម្នាក់​, ខេត្តព្រៃវែង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តកំពត​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តបាត់ដំបង​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​ខេត្តពោធិ៍សាត់ បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​៕

fed26c7b-4259-4c92-8b3a-b33d3ae155d1