ទាហាន​ស៊ី​រី ១៥០ នាក់​ត្រូវ​ចាប់​សម្រាត​និង​បាញ់សម្លាប់​លើ​វាល​ខ្សាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2014 ក+ ក-

​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទទួលស្គាល់ថា លោក​ពុំមាន​ផែនការ​សម្រាប់​ប្រយុទ្ធប្រឆាំង​ទៅនឹង​ពួក​ភេរវ​ករ​ស្រេក​ឈាម​ទាំង​នោះទេ ក្រោយពេល​ពួកក្រុម​ឧទ្ទាម ISIS កំពុង​បញ្ចេញ​អំនួត​យ៉ាង​សាហាវ​ទៅលើ​ការប្រហារជីវិត​ទាហាន​ស៊ី​រី​ប្រមាណ​១៥០​នាក់​ដែលមាន​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ​របស់ខ្លួន​នៅលើ​វាល​ខ្សាច់​។​
​នេះ​ជាការ​បញ្ជាក់​ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពួក​ឧទ្ទាម ISIS បណ្តើរ​ទាហាន​ស៊ី​រី​យ៉ាងតិច ១៥០ នាក់ ស្លៀក​តែ​ខោ​ទ្រនាប់​ដើរ​ឆ្លងកាត់​វាល​ខ្សាច់ ស្ថិតក្នុង​ស្ថានភាព​មានតែ​ខោ​ក្នុង និង​បាតជើង​ទទេ​ប៉ុណ្ណោះ​ហើយ​បង្ខំ​ឲ្យ​ដេក​តម្រៀប​គ្នា​ជា​ជួរ​ហើយ​បាញ់សម្លាប់​យ៉ាង​រន្ធត់​បំផុត ៕

---------