មន្ត្រីជាន់ខ្ពស់ CNRP ចេញទៅ​ជួប​ប្រធាន​បក្ស​នៅ​ប្រទេស​ហ្វីលីពីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុមមន្ត្រី​ជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ដំណើរ ទៅ​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ពិភាក្សា​លើ​បញ្ហានយោបាយ និង​ស្ថានភាព​គណបក្ស​នាពេល​បច្ចុប្បន្ន ។
​មន្ត្រី CNRP ដែល​ចេញដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន រួមមាន ៖ លោក ប៉ុល ហំ​ម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង​អ៊ូ ចាន់​ឬ​ទ្ធិ ដែល​សុទ្ធសឹង​ជា​មន្ត្រីជាន់ខ្ពស់​សំខាន់​ក្នុង​គណបក្សប្រឆាំង​នៅ​កម្ពុជា​៕

9f243e8ee7dd4bbe3751288274537399