បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​ព្រំដែន​ស៊ី​រី​ស្លាប់​មនុស្ស​៥​នាក់ របួស​១៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

​ស៊ី​រី​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​១៥​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ភូមិ​មួយ​ជិត​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ស៊ី​រី​កាលពី​ម្សិលមិញ​។
​ហេតុ​ការ​ណ៏​ផ្ទុះ​នេះ​គឺ​កើតមានឡើង​នៅឯ​ភូមិ Al-Qaa របស់​ប្រទេស​លី​បង់​និង​មាន​ចំងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​នៃ​ប្រទេស​ស៊ី​រី​។​
​ប្រភពពី​យោធា និង​ក្រុមគ្រូពេទ្យ​លី​បង់​បាន​ឲ្យ​ដឹងថា មាន​ក្រុម​អ្នក​វាយប្រហារ​គ្រាប់បែក​អត្តឃាត​មួយក្រុម​បាន​បង្កប់​គ្រឿងផ្ទុះ​របស់​ពួកគេ​ស្ថិតនៅ​ភូមិ​មួយ​ជិត​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ស៊ី​រី ហើយ​ពួកគេ​បាន​បំផ្ទុះ​គ្រាប់បែក​ទាំងនោះ​តែម្តង​។​
​ទោះជា​យ៉ាងណា​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ ការវាយប្រហារ​នេះ​នៅឡើយ​នោះទេ​៕

b1707195eae7738400d6c6cb0565f211_L