ភ្នំពេញ៖ស្ត្រីម្នាក់ខណៈពេលដែលឆ្លងទន្លេនៅក្នុងគ្លីនិកសម្ភពវឌ្ឃនះដែលមានទីតាំងនៅបណ្តោយផ្លូវ៧០សង្កាត់ស្រះចកខណ្ឌដូនពេញ ត្រូវបានលោកវេជ្ជធ្វើការវះកាត់ខុសបច្ចេកទេសបណ្តាលអោយធ្លាក់ឈាមជាច្រើនបណ្តាលអោយស្លាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
បើយោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថាស្ត្រីខាងលើនេះក៏ធ្លាប់បានលោកវេជ្ជបណ្ឌិតវឌ្ឃនះបានសំរាលកូនច្បងប្រុសជាកូនដំបូងម្តងរួចមកហើយដោយទទួលបានជោគជ័យដោយមានទំនុកចិត្តទៅលើវេជ្ជបណ្ឌិតខាងលើ ទើបគាត់សំរេចចិត្តមកសំរាលកូនស្រីពៅរបស់គាត់ម្តងទៀតដោយមានការធ្វេសប្រហែស ទើបបណ្តាលអោយគាត់ធ្លាក់ឈាមជាច្រើន ខណៈពេលវេជ្ជបណ្ឌិត និងជាម្ចាស់គ្លិនិកវឌ្យនះឃើញស្ថានភាពដូច្នេះក៏បញ្ជូនស្ត្រីខាងលើទៅមន្ទីរពេទ្យព្រះកុសមះ ពេលដល់ពេទ្យ វេជ្ជបណ្ឌិតមន្ទីរពេទ្យព្រះកុសមះជំនាញខាងវះកាត់បានគ្រវីក្បាល ហើយក៏បានប្រាប់ថា គ្មានសង្ឃឹមទេ ជនរងគ្រោះអាចនឹងស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យម្លេះ។ ហើយក៏បានរួសរាន់យកសពស្ត្រីខាងលើទៅតំកល់នៅវត្តស្រះចកដើម្បីធ្វើបុណ្យតាមប្រពៃណី។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ សៀក ស៊ីណេត អាយុ៣២ឆ្នាំមានកូនប្រុស២នាក់ និងបានសម្រាលកូនស្រីចុងក្រោយ ស្នាក់នៅមុខពេទ្យកាល់ម៉ែត្រសង្កាត់ស្រះចកខណ្ឌដូនពេញ៕
សម្ភពវឌ្ឃនៈវេជ្ជបណ្ឌិត វះកាត់ស្ត្រីឆ្លងទន្លេស្លាប់