យេមែន៖ការបំផ្ទុះគ្រាប់បែកបីលើកផ្ទួនគ្នាដែលអះអាងដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានសម្លាប់មនុស្សយ៉ាងហោចណាស់៤២នាក់កាលពីល្ងាចថ្ងៃចន្ទនៅទីក្រុង Mukalla ប្រទេសយេមែន។
ការបំផ្ទុះគ្រាប់បែកនេះបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងទីក្រុងឆ្នេរមួយនេះនៅពេលល្ងាចអំឡុងពេលបុណ្យ Ramadan ។ការបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូងគឺជាបុរសម្នាក់នៅលើម៉ូតូ ។
ក្រោយមក អ្នកបំផ្ទុះគ្រាប់បែកពីរនាក់ទៀតបានចូលទៅជិតទាហានដែលឈរជើងនៅកន្លែងផ្សេងក្នុងទីក្រុងនេះមុនពេលបំផ្ទុះគ្រាប់បែករបស់ពួកគេ។
ក្នុងរយៈពេលខ្លីបន្ទាប់មកទៀត អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់បានបើកការវាយប្រហារលើកទីបួនហើយបានបំផ្ទុះខ្លួនឯងនៅច្រកចូលនៃជំរុំកងទ័ពមួយ។
ការវាយប្រហារនេះបានសម្លាប់ទាហាន៤០នាក់ព្រមទាំងស្ត្រីម្នាក់និងកុមារម្នាក់ដែលដើរឆ្លងកាត់ផងដែរខណៈមានអ្នករងរបួសយ៉ាងតិច៣៧នាក់៕