បំផ្ទុះគ្រាប់បែកនៅអាកាសដ្ឋានក្នុងប្រទេសតួកគីស្លាប់មនុស្ស៣៦នាក់ និង១៤៧រងរបួស
តួកគី៖សារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចឲ្យដឹងថា មានករណីភេរវកម្មបំផ្ទុះគ្រាប់បែក វាយប្រហារអាកាសយានដ្ឋាន (Ataturk Airport) ប្រទេសតួកគី ស្លាប់មនុស្ស៣៦នាក់ និង ១៤៧នាក់រងរបួស។
ប៉ូលិសទីក្រុងតួកគីបញ្ជាក់ថា មានខ្មាន់កាំភ្លើង៣នាក់ បានបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក ព្រលានយន្តហោះស្លាប់ និងរងរបួសជាច្រើននាក់ នៅពេលនេះរថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ជូនមក។
ទោះជាយ៉ាងណាចំនួនអ្នកស្លាប់ និងរបួសអាចនឹងមានការកើនឡើងផងដែរ៕