ផ្ទះ​ប្រជាពលរដ្ឋ​៣៣​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​នៅ​សង្កាត់​បឹងទំពុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ផ្ទះ​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ពី​ឈើ​ប្រក​ស័ង្កសី​ចំនួន ៣៣​ក្នុងចំណោម ៣៥​ខ្នង ជា​ផ្ទះជួល​នៅក្នុង​ដីឡូត៍​មួយកន្លែង​អស់​គ្មាន​សល់​ទាំង​កណ្តាល​ថ្ងៃ ភាគច្រើន​ជា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​រប​រើស​អេតចាយ និង រោងចក្រ​កាត់ដេរ​ជួល​ស្នាក់នៅ​ជាច្រើន​គ្រួសារ​នោះ និង​មិន​បង្ករ​អោយមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។​
​ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាល​ពិ​វេលា​ម៉ោង ២ និង ២៥ នាទី​រសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ នៅ​ក្នុងភូមិ​ត្នោតជ្រុំ​៣ ក្រុម ៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ តាម​ប្រភពព័ត៌មាន​ពី​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ប្រាប់​ឱ្យដឹងថា ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​រហូត​ទៅដល់​ចំនួន ៣៣​ខ្នង ក្នុងចំណោម ៣៥ ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ និង​លេប​ត្របាក់​គ្មាន​សល់​ទាង​កណ្តាល​ថ្ងៃ ដោយ​យ​ពុំមាន​អ្នកណា​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ដែល​កើតឡើង​នៅក្នុង​ដីឡូត៍​គ្មាន​លេខ​មួយកន្លែង​ខាងលើ​។​
​ដោយ​ផ្ទះ​ខាងលើ​ភាគច្រើន​ជា​ផ្ទះជួល​ដែល​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី​តូចៗ សំរាប់​ជួល​អោយ​ប្រជាពលរដ្ឋ​ជាច្រើន​មក​ជួល​ស្នាក់នៅ ដើម្បី​ប្រក​បរប​រើស​អេតចាយ និង ធ្វើការ​តាម​រោងចក្រ នៅពេលដែល​មនុស្ស​ភាគ​ច្រើន​បាន​ចេញទៅ​បំពេញការងារ​ខាងក្រៅ និង​មួយចំនួនទៀត​ស្នាក់នៅ​ក្នុងផ្ទះ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ខណៈពេលដែល​ប្រជាពលរដ្ឋ​មួយចំនួន​កំពុងតែ​សំរាក​នៅក្នុង​ផ្ទះ​នោះ ក៏​ស្តាប់​តែ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្សែងខ្មៅ​ហុយ​ចេញពីផ្ទះ​មួយកន្លែង​ដែល​នៅ​កណ្តាល​គេ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កើតឡើង​។​
​ភ្លាមនោះ​ពួកគាត់​ក៏បាន​នាំគ្នា​រត់​ទៅយក​បំ​ពង់​ពន្លត់​អគ្គិភ័យ និង យក​ទឹក​ទៅ​បាញ់​ពន្លត់​តែ​មិន​រលត់​ឡើយ ។​ដោយ​យ​សារ​តែ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំង​នោះ ក៏មាន​ការភ្ញាក់ផ្អើល​ទៅដល់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន និង រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើ​គ្រឿង​ចុះមក​ធ្វើ​អន្តរាគមន៍​ផងដែរ តែ​ហាក់បី​ជា​យឺតយ៉ាវ​បន្តិច​ទាល់តែ​ភ្លើង​ឆេះ​បន្ទុក​កាន់តែខ្លាំង និង​អស់​ជាច្រើន​ខ្នង​ទៅហើយនោះ​។​
ក្នុងករណី​អគ្គិភ័យ​នេះដែរ​បាន​ឆេះ​បំផ្លាញ​អស់​ផ្ទះ​ចំនួន ៣៣​ខ្នង ក្នុងចំណោម​ផ្ទះ ៣៥​ខ្នង និង​បណ្តាលអោយ​ខាតបង់​អស់​ទ្ររ​ព្យ​សម្បត្តិ​ជាច្រើន ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ១៥​គ្រឿង​ទើប​ភ្លើង​រលត់ និង​មិន​បណ្តាល​មាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ហើយ​ហេតុការណ៍​នេះដែរ គេ​មិនទាន់​ដឹងថា បណ្តាលមកពី​អ្វី​ឡើយ ដោយ​អ្នកខ្លះ​ថា​មកពី​ទុស្សេ​ខ្សែរ​ភ្លើង និង​ខ្លះទៀត​បាន​និយាយថា បណ្តាលមកពី​ផ្ទះមួយ​កន្លែង​ដុត​ជ័រកៅស៊ូ​។​តែ​ទោះបី​ជាមាន​ការលើក​ហេតុផល​ជាច្រើន​ផ្សេងៗ​គ្នា​យ៉ាងណាក៏ដោយ​គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ ដោយ​កម្លាំង​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​មូលហេតុ​នៃ​ការឆេះ​នេះ​៕

13570255_1733210803584149_595116944_o13570172_1733210800250816_1497798771_o13523896_1733210810250815_870612209_o