ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ស្រាល​៤​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៤​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ៣​នាក់ (​ប្រុស​៣) និង​របួសស្រាល ១​នាក់ (​ប្រុស​)​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៦​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៣​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក​, ស្រវឹង ១​លើក (​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់ (​យប់​៣​នាក់​)​។
​ដោយឡែក​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២​លើក ផ្លូវ​ខេត្ត​, ផ្លូវលំ ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ១​លើក រថយន្ត​ធុន​តូច ២​លើក​, រថយន្ត​ធំ ១​លើក​។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ត្បូងឃ្មុំ ៥​លើក ស្លាប់ ១​នាក់ និង​រាជធានី​ភ្នំពេញ ១​លើក របួស​២​នាក់​។
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២.២៣៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,០៦៤​គ្រឿង និង​ពិន័យ​សរុប ១.១៦៩ គ្រឿង​៕

fn-2016-06-23-12-47-58-9