អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ចុះ​ចាប់​តន្ត្រី​ជនពិការ​នា​ថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​តន្ត្រី​ជនពិការ​លេង​តន្ត្រី​តាម​ទីសាធារណៈ​ទៀត​ទេ ចាប់ពី​ថ្ងៃទី​៣០​មិថុនា​នេះ​ទៅ មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចុះទៅ​ចាប់យក​សម្ភារ​តែម្តង គឺ​លែង​ដោះស្រាយ​ហើយ ព្រោះ​ពួកគាត់​និយាយ​មិន​ស្តាប់​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​។​
​បើតាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដឹងថា ពេលនេះ​តន្ត្រី​ជនពិការ​នៅសល់​ជាង​១០​ក្រុម​ទៀត នៅតែ​ជំនះ​ប្រគំ​តន្ត្រី ដើម្បី​រៃអង្គាសប្រាក់​តាម​ចិញ្ចើមផ្លូវ​បង្ក​ភាពអនាធិបតេយ្យ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ការកកស្ទះ​ចរាចរណ៍​៕

e8662e44-5a75-417a-b635-1a796911d3c0fad88fef-6e15-4a35-834f-5494d0645677c95a4c31-7adc-4ffa-9d7d-f776785f98f2