ខេត្តកំពង់ស្ពឺ៖រថយន្តតួរីសដឹកម្មករ-កម្មការិនីមួយគ្រឿងបែកកង់ក្រោយខាងធ្វេងបណ្តាលឲ្យក្រឡាប់ផ្ញើកង់របួសកម្មករចំនួន៩នាក់។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវលេខ៤៤ km២០-២១ ភូមិអូរនាងហ៊ីង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះម៉ាក Hyundai (តួរីស) ពាក់ស្លាកលេខ ភ្នំពេញ 2F.7474 ដឹកកម្មកររោងចក្រចំនួន២៨នាក់ ធ្វើដំណើពីលិចទៅកើត ដល់ចំណុច ខាងលើ បានបែកកង់រថយន្ត ខាងក្រោយ ផ្នែកខាងស្តាំ បណ្តាលឲ្យក្រឡាប់ ហើយរបួសសរុប០៩នាក់ ស្រី០៨នាក់។
ក្រោយពេលកើតហេតុ អ្នករងរបួស៩នាក់(ស្រី៨នាក់ ប្រុសម្នាក់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
លោក ចឹក បូរិន្ទ ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបានឲ្យដឹងថា រាល់ការចំណាយក្នុងការព្យាបាល គឺខាងរបបបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា(បសស)ជាឣ្នករ៉ាប់រងទាំងស្រុង៕