ឃាត់ខ្លួនមនុស្ស១៣នាក់បង្រ្កាបគ្រឿងញៀនម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មនុស្ស​ចំនួន​១៣​នាក់​ត្រូវបាន​កម្លាំង​នគរបាលជាតិ​ធ្វើការ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។ របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។​
របាយការណ៍​ដដែល​ប​ន្ត​ថា នៅ​ថ្ងៃ​ម្សិលមិញ​នេះ កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៨​ករណី ឃាត់​មនុស្ស​១៣​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ មុខសញ្ញា​ជួញដូរ​៨​នាក់ មុខសញ្ញា​ប្រើប្រាស់​៥​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១៩២២.១៥​ក្រាម​, ១​កញ្ចប់​ធំ និង​១៩​កញ្ចប់​តូច និង មេ​តំ​ហ្វេ​តា​មីន (wy) ១១៥១.៣២​ក្រាម​។​
​ប្រភព​ខាងលើ​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ ជាមួយនឹង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (ice) ១៩១៧.១៤​ក្រាម និង​មេ​តំ​ហ្វេ​តា​មីន​(wy) ១១៣៩.៥៣​ក្រាម​, រាជធានី​ភ្នំពេញ បង្ក្រាប​៤​ករណី ឃាត់ខ្លួន​៨​នាក់​, ខេត្តកណ្ដាល​ប​ង្ក្រា​១​ករណី ឃាត់ខ្លួន​ម្នាក់​, ខេត្តបន្ទាយមានជ័យ ប​ង្ក្រា​១​ករណី ឃាត់ខ្លួន ០​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (wy) ១១.៧៩​ក្រាម និង​ខេត្តបាត់ដំបង ប​ង្ក្រា​១​ករណី ឃាត់ខ្លួន​៣​នាក់​៕

fn-2016-06-15-18-35-28-0