​បិទ​វគ្គ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នៅ​ភ្នំ​វាល​ចាប​មរតក​តេ​ជោ​សែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2016 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​រយៈពេល​៦៥​ថ្ងៃ​ដែល​កងកម្លាំង​ចម្រុះ​មកពី​អង្គភាព​ចំនួន​៣​រួមមាន​ក​ម្លាំ​កងរាជអាវុធហត្ថ​កម្លាំង​នគ​បាល​ជាតិ​និង​កម្លាំង​របស់​យោធភូមិភាគ​ទី​៥​សា​រ៉ុ​ប​ចំនួន​៤៨៥​នាក់​បាន​បំពេញ​តួនាទី​ក្នុងការ​ហ្វឹកហាត់​បាន​យ៉ាង​ល្អប្រសើរ​ចំពោះ​ការបាញ់​គ្រាប់​ពិត​ដែល​ឈាន​មកដល់​ថ្ងៃ​បញ្ចប់​នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​។
​ពិធី​បិទ​វគ្គ​នេះ​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​និង​ជា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់​អមដំណើរ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត​ព្រមទាំង​អាជ្ញាធរខេត្ត​គ្រប់​ជាន់ថ្នាក់​រួមមាន​មេបញ្ជាការ​មេបញ្ជាការរង​នៃ​យោធភូមិភាគ​ទី​៥​និង​មេបញ្ជាការ​មេបញ្ជាការរង​កងកម្លាំង​រាជ​អាវុធហត្ថ​និង​នគ​បាល​ស្នងការ​ខេត្ត​យ៉ាងច្រើន​កោះករ​រួមមាន​ប្រជាពលរដ្ឋ​ផងដែរ​ដើម្បី​ទទួល​ស្វាគមន៍​ដល់គ​ណះ​អធិបតី​នៅក្នុង​ពិធី​ទាំងមូល​។​
​មុននឹង​បើក​វេទិការ​សំណេះសំណាល​កងកម្លាំង​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ចាប់ផ្តើម​អនុវត្តន៍​តាម​គោលដៅ​ដើម្បី​បាញ់​គ្រាប់​ពិត​ជូន​ដល់គ​ណះ​អធិបតី​ពិនិត្យមើល​នូវ​ស្នាដៃ​របស់​កងកម្លាំង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កន្លងមក​ក្នុងទិសដៅ​ការពារជាតិ​និង​ប្រជារាស្ត្រ​ស្របតាម​ការដឹកនាំ​ដ៍​បិ​ុ​ន​ប្រសព្វ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែន​មាស​ម្តេច​តេ​ជោ​សែន​ជា​នាយករដ្ឋមន្ត្រី​ចំពោះ​លទ្ធផល់​នៃ​ការបាញ់​គ្រាប់​ពិត​រួមមាន​អាវុធ​ធុន​២៣m​បាញ់​អស់​ចំនួន​៤០០​គ្រាប់​បាញ់​ចំ​គោលដៅ​១០០%២/12.7mm​ចំនួន​២០០​គ្រាប់​ចំ​គោលដៅ​១០០%៣/DKz៧៥​ចំនួន​១៦​គ្រាប់​ចំ​គោលដៅ​១០០%៤/C១០០mm​ចំនួន​៦០​គ្រាប់​ចំ​គោលដៅ​១០០%៥/AK១៤៤០​គ្រាប់​ចំ​គោលដៅ​១០០%៦/PKM២៤០​គ្រាប់​ចំ​គោលដៅ​១០០%៧/B៤១​ចំនួន​៣៦​គ្រាប់​ចំ​គោលដៅ​១០០%៨/​រថក្រោះ​ចំនួន​២៤​គ្រាប់​ចំ​គោលដៅ​១០០%​ចំពោះ​ការ​សារុប​លទ្ធផល់​ជូន​គ​ណះ​អធិបតី​អង្គភាព​ទាំងមូល​ទទួលបាន​លទ្ធ​ផល់​ពូកែ​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​គោត​ស​សើរ​ខ្ពស់​ចំពោះ​ស្នាដៃ​ដ៍​អស្ចារ្យ​របស់​កងកម្លាំង​ទោះ​យ៉ាងនេះ​ក្តី​ក្រសួងការពារជាតិ​នៅតែ​បន្ត​ការហ្វឹកហាត់​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹងសមត្ថភាព​ចូលរួម​ការពារជាតិរ​ហូត​ដល់​យុវជន​សម័យ​ក្រោយៗ​ទៀត​។ លោក​បានបញ្ជាក់​ផងដែរ​ថា ការហាត់​បាញ់​នេះ​មិនមែន​បង្ហាញ​សាច់ដុំ​ឬ​គំរៀម​ដល់​ប្រទេស​ជា​មិត្ត​ណាមួយ​នោះទេ​គ្រាន់តែ​ពង្រឹងសមត្ថភាព​សម្រាប់​ការពារ​ប្រទេស​របស់ខ្លួន​តែប៉ុណ្ណោះ​ព្រោះ​កម្ពុជា​មិន​ចង់​បង្កើត​សង្គ្រាម​ទេ​ចង់​បង្កើត​តែ​សន្តិភាព​និង​ការអភិវឌ្ឍន៍​តែប៉ុណ្ណោះ​។​ក្នុងនោះ​ក៍មាន​ចែក​អំណោយ​ដល់​កងកម្លាំង​និង​ប្រជាព​រដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ផងដែរ​៕

index21476