បិទសិប្បកម្មធ្វើគុយទាវមួយកន្លែងនៅស្រុកស្ទោងក្រោយរកឃើញមានសារធាតុគីមី
ខេត្តកំពង់ធំ៖ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ធំ បានដឹកនាំមន្ត្រីកាំកុងត្រូល និងមន្ទីពាណិជ្ជាកម្ម ចុះបិទសិប្បកម្មធ្វើគុយទាវមួយកន្លែងដែលមានសារធាតុគីមីនៅក្នុងផ្សារស្ទោងកាលពីម្សិលមិញ។
ការបិទសិប្បកម្មនេះបន្ទាប់ពីការត្រួតពិនិត្យរកឃើញថា សិប្បកម្មផលិតសសៃគុយទាវបោះដុំ មានផ្ទុកដោយសាជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទាំងស្រុកស្ទោង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថា ទីតាំងសិប្បកម្មផលិតសសៃគុយទាវនេះ មានម្ចាស់ឈ្មោះ ពុំ ម៉ង់ មានទីលំនៅផ្ទះកើតហេតុខាងលើ៕