ដើរ​ដាក់​អន្ទាក់​សត្វ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង​ម្ខាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​បាន​ជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើង​ម្ខាង ខណៈដែល​ដើរ​ជីក​ទំពាំង និង​ដាក់​អន្ទាក់​សត្វ​តាម​ព្រៃ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្នំ​ណាំ​សាប ស្ថិត​ក្នុងភូមិ អូរ​ត្រាវ​ជូ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ឈឿន គឹមហុង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ដ​បាត់ដំបង ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន ដើរទៅ​ដាក់​អន្ទាក់​សត្វ​តាម​ព្រៃ​ក្បែរ​ព្រំដែន​ក​ម្ព​ជា​ថៃ​ក្រោយមក ក៏បាន​ជាន់មីន​ស្គរ ដាច់​ជើងឆ្វេង​តែម្តង​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សាញ់​ញាតិ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​Emergency ទី​រួម​ខេត្តបាត់ដំបង​៕

315