មណ្ឌគិរី៖ក្នុងរយៈពេលតែមួយខែនៅដើមរដូវវស្សាឆ្នាំនេះ គ្រប់ស្រុកនៅក្នុងខេត្តមណ្ឌលគិរីបានទទួលសម្ពាពយ៉ាងធ្ងន់ពីមេរ៉ោគ គ្រុនឈាមដ៏កាចសាហាវមួយនេះ។
លោក សៀ សុខមៀន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី03ខែកក្កដា ឆ្នាំ២០១៦នេះថា ជំងឺគ្រុនឈាមពិតជាបាន និងកំពុងកើតមានមកលើមនុស្សក្មេងចាស់ប្រុសស្រីស្ទើគ្រប់ស្រុកទូទាំងខេត្តពិតប្រាកដមែនជំងឺគ្រុនឈាមឆ្នាំនេះ វាហាក់បីមានការផ្ទុះឡើងយ៉ាងច្រើនករណីមែនទែន ខុសគ្នាពីបណ្តាឆ្នាំមុនៗ តែទោះបីជំងឺនេះកំពុងផ្ទុះឡើង ច្រើនករណីយ៉ាងណាក៏ដោយ ប៉ុន្តែគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ពុំទាន់មានច្រើនករណីនៅឡើយទេ ពោលមានតែក្មេងប្រុសម្នាក់ បានស្លាប់ប៉ុណ្ណោះ នៅស្រុកពេជ្រាដា តែពេលនេះ អត្រាថមថយចុះ ។
លោកបន្ដថា បញ្ហាដែលមានផ្ទុះឡើងនូវជំងឺនេះ ច្រើនអាចកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងមកពីការចំលងមកពីមូសខ្លាខាំ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការយល់ដឹងឲ្យបានខ្ពស់បំផុត អំពីវិធីការពារកុំឲ្យកើតមានជំងឺទាំងនេះ ដូចជា ត្រូវធ្វើអនាម័យខ្លួន កាប់ឆ្ការព្រៃជុំវិញផ្ទះសម្បែង លុបថ្លុក របស់ដែលដក់ទឹកដែលជាជំរកសត្វមូសបង្កពង។
លោក ប៊ុន សួរ ប្រធានមន្ទីសុខាភិបាលបានមានប្រសាសន៍ប្រាប់ភ្ងាក់ងារយើងដែរថា ករណីនេះបានធ្វើអោយលោកមានការព្រួយបារម្ភយ៉ាងខ្លាំព្រោះអី មេរ៉ោគមួយនេះបានធ្វើអោយប្រជាជនស្ទើគ្រប់ស្រុក ព្រួយបារម្ភហ៍ពីសុវត្តិភាពខ្លួនខ្លាចកើតចំលើគ្រួសារខ្លួនៗ។
លោកបានបន្តដែរថាសព្វថ្ងៃខាងមន្ត្រីរបស់លោកក៏មិនព្រងើយកន្តើយដែរគឺលោកបានដាក់បញ្ជាអោយចុះដល់មួលដ្ថាននាៗក្នុងងតំបន់រងគ្រោះដើម្បីបាញ់ថ្នាំកាពារនិង ពន្យល់ដល់ប្រជាពលរដ្ធអោយចេះ ប្រយ័ត្ន ប្រសិនមានអាការះមិនស្រួលប្រញាប់មកពិនឹត្យអោយទាន់ពេលផងដែរ៕