កំពត៖សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកឈូក ខេត្តកំពត បានឲ្យដឹងថាបច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើពីខេត្តកំពង់ស្ពឺ ចូលខេត្តមកខេត្តកំពតនៅតែកើតឡើងយ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឡើយ។
បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះសព្វថ្ងៃនេះសកម្មភាពដឹកឈើតាមរថយន្ត តាមរ៉ឺម៉ក និងតាមម៉ូតូ ចេញពីខេត្តកំស្ពឺ ចូលខេត្តកំពត រាលដាលកាន់តែខ្លាំងក្លាថែមទៀត។ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត និងខេត្តកំពង់ស្ពឺ គិតគូរតែរឿងផលប្រយោជន៍ប៉ុណ្ណោះ ពួកគេមិនបង្ក្រាបបទល្មើសឡើយ។មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក៏បានឲ្យដឹងដែរថា នៅតាមដងផ្លូវពីខេត្តពីខេត្តកំពងស្ពឺ មកដល់ខេត្តកំពត មានប៉ុស្ដិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចជាច្រើនកន្លែងដូចជា រដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ ក៏ប៉ុន្តែសមត្ថកិច្ចទាំងនោះតែងតែមើលរំលងបទល្មើសដឹកឈើតាមរថយន្តសាំយ៉ុង រថយន្តកែច្នៃ រ៉ឺម៉ក ម៉ូតូជាដើម ដោយសារតែពួកគេខ្លាចបាត់បង់ផលប្រយោជន៍។ ជាពិសេសលោក កង គឹម លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត កំពត ត្រូវបានគេដឹងថា ជានៅពីក្រោយខ្នង ក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ទឹកដីខេត្តកំពត យកទៅលក់នៅស្រុកយួនតាមច្រកព្រំដែន ទ្វេភាគីតន់ហន់និងច្រកអន្តជាតិព្រែកចាក់។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក កង គឹម លី ទេនោះគឺឈ្មួញមិនអាចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពត យកទៅលក់នៅស្រុកយួនបានឡើយ។
សកម្មជនព្រៃឈើនិងមន្ត្រីរាជការរស់នៅតាមផ្លូវជាប់ព្រំដែន ខេត្តកំពត បានឲ្យដឹងថាចាប់ពីម៉ោង១១និង៣០នាទី យប់ទៅដល់ម៉ោង៣ទៀបភ្លឺ តែងតែមានក្បួនរថយន្តដឹកឈើឆ្លងកាត់ច្រកទាំងពីនេះយ៉ាង រលូន គ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ។
សមត្ថកិច្ចឈរជើងលើផ្លូវជាតិចាប់ពីខេត្ត កំពង់ស្ពឺមកដល់ខេត្តកំពត រហូតដល់ ស្រុកកំពង់ត្រាច មិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួននោះទេ ហើយសូម្បីតែតាមច្រករបៀងនិងច្រកព្រំដែនមួយចំនួនទៀត ក៏មានបទល្មើសដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនដែរ។ ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពត តែងតែទទួលផលប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនក្នុងនោះ លោក កង គឹម លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត គឺជាអ្នកទទួលផលប្រយោជន៍ច្រើនជាងគេ ទើបមិនចាត់វិធានការបង្ក្រាបបទល្មើស។
សារព័តមានយើង បានភ្ជាប់ទូរសព្វ័ទៅ លោក កង គឹម លី ដេម្បីសុំការបំភ្លឺ ពាក់ពន្ធ័និងការចោទប្រកាន់ ខាងលើ តែទូរសព្វ័របស់លោកមិនអាចទំនាក់ទំនងបានទេ។ប្រជាពលរដ្ធបាន និយាយថា បង្ក្រាប់រថយន្តដឹកឈើបានមួយគ្រឿងនោះអោយសាតែបាក់ស្ពាន បានខាងសមត្តកិច្ចនិងជំនាញបង្ក្រាប់បាន បើមិនបាក់ស្ពាន មិនអាចបង្ក្រាបបានទេព្រោះសមត្តកិច្ចតាមផ្លូវដេកលក់អស់ហើយ៕