ដោយ ៖ លោក ប៉ែនសុផល
បាត់ដំបង៖លោក សាត គឹមសាន្ត នាយការិយាល័យចររាចណ៍ផ្លូវគោកនៃស្នងការខេត្តបាត់ដំបងបានអោយដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៦:៥០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ឋិតក្នុងក្រុមទី២ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កឡើងរវាងរថយន្តដឹកអ្នកដំណើរប្រភេទ៤៥កៅអីរបស់ក្រុមហ៊ុន អូ ឡុងពេជ្រ បានបើកបុកម៉ូតូ១គ្រឿងដែលធ្វើដំណើរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងបណ្តាលអោយស្លាប់កុ មារាម្នាក់នៅនឹងកន្លែង។
នាយការិយាល័យចររាចណ៍ផ្លូវគោកនៃស្នងការខេត្តបាត់ដំបងបន្តថា: ជនរងគ្រោះមានឈ្មោះ នី ប៉ៃឡុង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅក្នុងភូមិសាស្ត្រកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ។
រថយន្តបង្កហេតុប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន អូ ឡុងពេជ្រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ៣A-៩៨២៩ រីឯម៉ូតូជនរងគ្រោះម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១S-២៧០២។ ក្រោយពេលកើតហេតុកម្លាំងរបស់ការិយាល័យចរាចរណ៍បានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសារ៕