ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​៥​ករណី​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បើតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៥​ករណី ឃាត់​មនុស្ស​៦​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​ម្នាក់ ដកហូត មេ​តំ​ហ្វេ​តា​មីន (ice) ២០៤.៣៦​ក្រាម និង​៣​កញ្ចប់​តូច​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បង្ក្រាប​ដោយ​៖ មន្ទីរ​ប្រឆាំង​គ្រឿង ប​ង្រា្ក​ប​២​ករណី​ឃាត់ខ្លួន​៣​នាក់​, ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, បាត់ដំបង​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​កំពង់ឆ្នាំង​បង្ក្រាប ១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

fn-2016-07-04-07-59-50-0