រាជធានីភ្នំពេញ៖នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ស្រី១នាក់) រងរបួសធ្ងន់៩នាក់ (ប្រុស) និងរបួសស្រាល៣នាក់ (ស្រី១នាក់)។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង២នាក់។ របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿម១លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង២លើក, បត់គ្រោះថ្នាក់១លើក និងប្រជែងគ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់។
ជាមួយគ្នានោះនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៥៣២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១២៣៥គ្រឿង និងពិន័យសរុប ១២៩៧គ្រឿង៕