បញ្ជូន​បុរស​២​នាក់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

​ខេត្តរតនគិរី​៖​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ពីបទ​លួច​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ប៉ុ​ស្ត៍​ឡា​បាន​សៀក​បញ្ជូន​ទៅកាន់​តុលាការ​កាលពី​រសៀល​ថ្ងៃទី​០៣ ខែកក្កដា​ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​បន្ត ។​
​លោក ផន ទុំ នាយ​ប៉ុ​ស្ត៍​សង្កាត់​ឡា​បាន​សៀក​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០១ ខែកក្កដា​ឆ្នាំ​២០១៦​កម្លាំង​ជំនាញ​កណ្ដាល​ព្រហ្ម​ទ័​ណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង អធិការ​ក្រុង​បាន​លុង និង កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក​បាន ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការខេត្ត​រតនគិរី​ទៅលើ​ឈ្មោះ ទិ​ត្យ វ៉ាន់​អែល ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មាន​ទីលំនៅ ភូមិ ថ្មី សង្កាត់ ឡា​បាន សៀក ក្រុង​បាន​លុង ខេត្ត រតនគិរី មុខរបរ មិន​ពិតប្រាកដ ធ្លាប់​ជាប់​ពាក់​ព័​ន្ឋ ពីបទ លួច​។​
​លោក​បន្តទៀតថា ខណៈពេល​ចាប់ខ្លួន​កម្លាំង​របស់លោក​ដកហូត​បាន អាវុធ​AK​ស្វាយ​បត់ ០១​ដើម បង់​មួយ គ្រាប់​ចំនួន ០៧ គ្រាប់ ម៉ូតូ ០១ គ្រឿង ប្រដាប់​កាច់​សោករ​ម៉ូតូ ០១ ។​
​លោក​បន្តថា ក្រោយ​ការសាកសួរ​ទៅលើ​ឈ្មោះ ទិ​ត្យ វ៉ាន់​អែល រួចមក​កម្លាំង​បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឈី​ន សា​វី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ​ជា​ម្ចាស់​អាវុធ រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនៈគីរី​។ លោកនាយ​ប៉ុ​ស្ត៍​បានបញ្ជាក់​ចុងក្រោយ​ថា​ក្នុង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​នៅមាន​ជនសង្ស័យ​ជា​បក្ខពួក​ម្នាក់ទៀត​ដែល​និង​ត្រូវ​បន្ត​ស្វែងរក​ចាប់ខ្លួន​ទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ចូនទៅ​កាន់​តុលាការខេត្ត​រតនគិរី ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

213index