​ជិះ​ម៉ូតូ​មក​កាប់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​កាប់​ប្រហារ​លើ​បុរស​២​នាក់​យ៉ាង​សាហាវ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ស្រាល​ម្នាក់ ខណៈ​ជនរងគ្រោះ​កំពុង​ដើរទៅ​ផ្សារ​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៩ និង​៥០​នាទី​ព្រលប់ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​ផ្សា​រកា​ណា​សី​ធី ស្ថិត​ក្នុងភូមិ​ចោមចៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជា សុភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​កណ្តាល ឃុំ​មឺ​ន​ជ័យ ស្រុក​រំដួល ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែងកើតហេតុ​ខាងលើ និង​ម្នាក់ទៀត ឈ្មោះ សោម ពិ​ស័​យ ហៅ​អេង អាយុ​ជាង​សាមសិប​ឆ្នាំ មាន​ស្រុកកំណើត​ជាមួយគ្នា (​របួសស្រាល​) បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​អង្គរ​។​
​បើតាម​សំដី​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ដើរ​ចេញពី​បន្ទប់​ជួល ក្នុង​បំណង​មក​ផ្សារ កា​ណា​សី​ធី លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​៤​នាក់ ជិះ​ម៉ូតូ C125 ពណ៌​ខ្មៅ ២​គ្រឿង មិន​ចាំ​សេរី និង​ស្លាក​លេខ​មកដល់​ក៏​កាប់​មកលើ ជនរងគ្រោះ​ពីក្រោយ​ចំក​ញ្ចឹ​ង​-​ក បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ និង​ម្នាក់ទៀត ត្រូវ​ខ្នង​បណ្តាល​ឲ្យ​របួសស្រាល​។​
​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ កំពុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ល័យ​ជំនាញ ដើម្បី​ស្រាវជ្រាវ​រក​ជនដៃដល់​មក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​។ ក្រោយ​កើតហេតុ សព​ត្រូវបាន​ខាង​ជំនាញ​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ពី​នៅ​ស្រុកកំណើត​៕

fn-2016-07-03-22-43-01-3fn-2016-07-03-22-43-02-4