ISIS សម្លាប់​មនុស្ស​២០​នាក់​នៅក្នុង​ហាង​កាហ្វេ​មួយនា​ទីក្រុង​ដា​កា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

​បង់​ក្លា​ដែ​ស​៖​ប្រទេស​បង់​ក្លា​ដែ​ស​បានប្រកាស​កាន់ទុក្ខ​ជាតិ​២​ថ្ងៃ សម្រាប់​មនុស្ស​ដែល​ត្រូវបាន​គេ​សម្លាប់ នៅពេល​ពួក​បះបោរ​រដ្ឋ​អ៊ីស្លាម បាន​ចាប់​មនុស្ស​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​នៅ​ទីក្រុង​ដា​កា ធ្វើជា​ចំណាប់ខ្មាំង រហូត​បណ្តាល​ឲ្យ​ស្លាប់​២០​នាក់​។​
​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​ថា ចំនួន​អ្នកស្លាប់​ទាំង​២០​នាក់ ដោយ​ភាគច្រើន​ជា​ជនបរទេស​ដែលមាន​ជនជាតិ​អ៊ីតាលី​៩​នាក់ ជប៉ុន​៧​នាក់ អាមេរិក​ម្នាក់ និង​ឥណ្ឌា​ម្នាក់ ជាមួយគ្នា​នោះ​ក៏មាន​មន្ត្រីប៉ូលិស​២​នាក់​បាន​ស្លាប់​ផងដែរ គ្រា​ដែល​មនុស្ស​៣០​នាក់​ផ្សេងទៀត​បាន​រងរបួស​។​
BBC បាន​ឲ្យ​ដឹង​បន្ថែមថា កង​កុម្ម៉ង់ដូ​របង់​ក្លា​ដែ​ស បាន​រំដោះ​មនុស្ស​១៣​នាក់ បន្ទាប់ពី​ការចាប់​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​១២​ម៉ោង ហើយ​បានសម្លាប់​ខ្មាន់កាំភ្លើង​៦​នាក់ និង​ចាប់ខ្លួនបាន​មួយចំនួន​។​
​កម្លាំង​សន្តិសុខ​បង់​ក្លា​ដែ​ស ក្នុងនោះ​មាន​ទាំង​កង​កុម្ម៉ង់ដូ​ផងដែរ បានសម្រេច​សម្រុកចូល​ក្នុង​ភោជនីយដ្ឋាន​នោះ ដើម្បី​បង្ក្រាប​លើ​ខ្មាន់កាំភ្លើង ដែល​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ក្រុង​ដា​កា​៕

20160703-vod-udom-g-ស្លាប់២០នាក់របួស៣០នាក់ក្នុងករណីចាប់ចំណាប់ខ្មាំងនៅបង់ក្លាដែស