ខេត្តឧត្តរមានជ័យ៖កម្លាំងនគរបាលសង្កាត់កូនគ្រៀងបានធ្វើការឃាត់លោកតាអាយុ៥៧ឆ្នាំម្នាក់បញ្ជូនទៅស្នងការខេត្ត បន្ទាប់ពីចាប់រំលោភចៅស្រីអាយុ៩ឆ្នាំបានសម្រេចជាច្រើនដង។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យម្តាយក្មេងស្រីរងរគ្រោះកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះនៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី បានប្រាប់នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះថា តាចាស់ល្មោមតណ្ហា ឈ្មោះ ស៊ីញ ចំរើន ហៅ ម៉ូន អាយុ៥៧ឆ្នាំ រំលោភសេពសន្ថវៈលើចៅស្រី របស់ខ្លួនអាយុ៩ឆ្នាំ សម្រេចជាច្រើនដង នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង។
លោកស្នងការបន្តថា ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះ ដើម្បីរំលោភបាន៥លើកមកហើយ លុះលើកចុងក្រោយ អស់ល័ក្ខ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ ទើបម្តាយជនរងគ្រោះមានការសង្ស័យ ហើយបានសួរជនរងគ្រោះពេលនោះកូន (ជនរងគ្រោះ) ក៏បានប្រាប់ទៅម្តាយថា ខ្លួនត្រូវបាន តាម៉ូន បានរំលោភខ្លួនជាច្រើនដង ហើយគំរាមមិនប្រាប់អ្នកណាទេ។
លោកបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ក៏បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យខាងលើ បាននៅល្ងាចថ្ងៃដដែរ បញ្ជូនមក កាន់អធិការដ្ឋាន បន្ទាប់ពីបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតមែន។
បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕