ប៉េកាំង៖មនុស្សចំនួន៥០នាក់ស្លាប់ ហើយចំនួន១២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយព្រមទាំងបានបំផ្លាញផ្ទះសម្បែងរាប់ពាន់កន្លែងផងដែរបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃជាប់គ្នានៅផ្នែកមួយចំនួននៅភាគខាងត្បូង និងខាងកើតនៃប្រទេសចិន។ នេះបើមន្ត្រីអាជ្ញាធរមូលដ្ឋាននៅប្រទេសចិនបាននិយាយពីម្សិលមិញ។
យោងតាមទូរទស្សន៍រដ្ឋចិនបានផ្សាយថា ពេលនេះក្រុមកម្មករជួយសង្គ្រោះកំពុងជួយប្រជាពលរដ្ឋមូលដ្ឋាន និងកំពុងយកបាវដីខ្សាច់ដាក់ទប់ទឹកជំនន់នៅក្នុងខេត្តអាន់ហ៊ុយ (Anhui) ដែលស្ថិតនៅភាគខាងកើតនៃប្រទេសចិន។
នាយកដ្ឋានកិច្ចការជនស៊ីវិលនៅខេត្តអាន់ហ៊ុយនៃប្រទេសចិនបាននិយាយថា មនុស្សសរុបចំនួន១៨នាក់បានស្លាប់ ហើយចំនួន៤នាក់ទៀតកំពុងបាត់ខ្លួននៅឡើយដោយសារការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃទី១៨ខែមិថុនាមកម្ល៉េះ៕