សាលាឧទ្ធរណ៍​បដិសេធ​ចំពោះ​ការស្នើសុំ​របស់​មេធាវី​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​ច្រានចោល​បណ្តឹងសុំ​មោឃភាព​នីតិវិធី របស់ មេធាវី​៥​រូប របស់លោក កឹម សុខា ដែល​បាន​ស្នើសុំ​មោឃភាព​និង​និតិ​វិធី​ករណី​លោក កឹម សុខា ។​
​លោក ហែម សុជាតិ មេធាវី​មួយរូប​របស់លោក កឹម សុខា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​ច្រានចោល​បណ្តឹងសុំ​មោឃភាព នីតិវិធី​របស់​ក្រុម​មេធាវី រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​កិច្ច​ស៊ើបសួរ​។​
​យ៉ាងណាក៏ដោយ លោក កឹម សុខា ពុំបាន​បង្ហាញ​វត្តមាន​នៅក្នុង​សវនាការ​នោះទេ ប៉ុន្តែ​មេធាវី​របស់លោក កឹម សុខា បាន​ចូលរួម​សវនាការ​ដើម្បី​តតាំង​នីតិវិធី​របស់​សាលាឧទ្ធរណ៍​៕

vayo