ព្រៃវែង៖ពលរដ្ឋដែលរស់នៅភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានប្រត្តិកម្មខណៈដីសាធារណៈរួមមួយកន្លែងនៅចំនុច (តាបឹង )ជាប់ថ្ននាលកៅស៊ូ ខាងកើតភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ដែលត្រូវបានលោក អ៊ាន រឿន យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនហើយនោះ។
បើតាមការអះអាងរបស់ពលរដ្ឋ បានឲ្យដឹងថា ដីនេះគឺជាដីសាធារណៈរួម ពុំមែនជាដីកម្មសិទ្ធរបស់នណាម្នាក់ឡើយគឺនៅចំណុះឲ្យ ភូមិព្រៃព្រហ្ម នេះតែម្ដង តែត្រូវបានលោក អ៊ាន រឿន រំលោភយកធ្វើជាកម្មសឹទ្ធផ្ទាល់ខ្លួនដោយកាលមុនបុគ្គលរូបនោះគឺគ្រាន់តែសុំធ្វើអាជីវកម្មឡឥដ្ឋលើដីនោះទេ តែឥលូវបែជាមកអាងយ៉ាងកាន់កាប់ដីនោះទាំងបំពានខណៈ ឡឥដ្ឋរបស់ខ្លួនឈប់ដំណើរការជាយូឆ្នាំ ហើយនោះ។
ពលរដ្ឋបានអស់សង្ឃឹម ខណៈពួកគាត់ផ្ដឹងនិងតវ៉ាជាច្រើនដងហើយតែពុំបានលទ្ធផលសោះដោយលើកឡើងថា ខាងអ្នករំលោភយកដីនោះមានខ្នងជានាក់ធំហើយមើលទៅបានជាពួកគាត់មិនដែលទទួលបានលទ្ធផលនៃការតវ៉ានោះឡើយ ឆ្លើយតបនិងបញ្ហានេះ លោក ញ៉ក់ យ៉េន មេភូមិព្រៃព្រហ្ម បានអះអាងថាដីដែលលោក អ៊ាន រឿន កាន់កាប់នោះពីមុនគឺពិតជាដី សាធារណៈមែន ដោយ ឈ្មោះ អ៊ាន រឿន នោះបានសុំច្បាប់ធ្វើអាជីវកម្មលើដីនោះដើម្បីធ្វើឡឥដ្ឋទេ។ លោកបញ្ជាក់ទៀតថា នាក់សុំធ្វើអាជីវកម្មទាំងនោះមាន3ទៅ4ម្ចាស់ដែរ តែម្ចាស់ផ្សេងទៀតគេមិនយកដីនោះទេគ្រាន់ឈប់គេដើរចេញ ។
ប្រភពពលោក ភត្រា ជាកូនរបស់លោក អ៊ាន រឿន បានអះអាងថា លោក មានផ្លង់កាន់កាប់ត្រឹមត្រូវ ពីរដ្ឋ តែលោកក៏បានទទួលស្លាល់ដែរថា ដីនោះពីមុនជាដីរដ្ឋប្រាកដ មែនតែលោកបានធ្វើអាជីវកម្មយូហើយ លោកបានបញ្ជាក់ទៀតថា បើរដ្ឋត្រូវការយកចោះ តែបើពលរដ្ឋមកទាមទាយកនោះលោកមិនព្រមឲ្យទេ។ រឿងនេះ លោក មេឃុំ ក៏បានទទួលស្លាល់ដែរថាដីនោះគឺជាដីសាធារណៈពីមុន តែលោកបានពាក់ពន្ធ័បន្តិចខ្លះដែរនៅឆ្នាំ2008ដោយចារបញ្ជូនទៅឲ្យជុំនាញ។
ប្រភពពីលោក យូ ជឿន ក្រុមព្រឹក្សាស្រុក បានឲ្យដឹងថាពលរដ្ឋផ្ទុះការតវ៉ាខណៈលោក អ៊ាន រឿន យកគ្រឿងចក្រមកឈូសឆាយដីនោះ។ ឆ្លើយតបនិងបញ្ញា នេះផងដែរ លោក ជុំ មោគ មន្ត្រីសូរិយោដីស្រុកស៊ីធរកណ្ដាល បានឲ្យដឹងថា លោក អ៊ាន រឿន កាន់កាប់ដីនោះគឺមិនមានផ្លង់ឬលិខិតអ្វីឲ្យត្រឹមត្រូវនិងស្របច្បាប់ទេ ដោយលោកក៏កំពង់តែស្រាវជ្រាវដែរ ក្រុមពលរដ្ឋបានខកចិត្តជាថ្មីមួយទៀតខណៈ លោក យូ ជឿន ត្រូវបានលោក មាស សុភក្ក័ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង កោះហៅឲ្យចូលខ្លួនទៅបំភ្លឺពីបទបរិហារកេរ្តិ៍ ជាសាធារណៈ ដោយគ្រាន់តែលោកបាន និយាយការពិតប្រាប់អ្នកការសែត សោះបែរជា តុលាការ ហៅបែបនេះទៅវិញ។ អាជ្ញាធរមិនគួរបណ្ដែតបណ្ដោយពេកនោះទេ ខណៈពលរដ្ឋកំពង់ឡើងកំដៅដូចនេះ ពលរដ្ឋចង់ការពារដីខុសអីដែរ ចុះអាជ្ញាធរ ៕