ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​សាងសង់​បាន​ជិត​៧០%តួប៊ីន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

ស្ទឹងត្រែង​៖​សមិទ្ធផល​ដ៏​ធំជាងគេ និង​ថ្មី​ជាងគេ​មួយទៀត​ហើយ នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង​គឺ​ទំនប់​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២ ដែល​បច្ចុប្បន្ននេះ សាងសង់​បាន​ជិត​៧០%​ហើយ ដើម្បី​ឈានទៅ​ដាក់​ឲ្យ​ប្រើប្រាស់​តួប៊ីន​ទី​១​នៅ​ថ្ងៃទី​១​ខែកញ្ញា​២០១៧​ខាងមុខ​។​
​លោក​លី​ហ្វី​យ​អគ្គនាយក​បច្ចេកទេស​ក្រុមហ៊ុន​សាសង់​ទំនប់​វា​រី​សេ​សាន​ក្រោម​២ បាន​ឲ្យ​ដឹងថា ប​ច្ចុ​ប្ប ន្ន​ក្រុមបច្ចេកទេស កំពុង​ធ្វើ​សកម្មភាព​សាងសង់​យ៉ាង​មមាញឹក ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា​តួ​ទំនប់ ទាំងមូល ប្រព​ន្ធ័​សុវត្ថិភាព​បង្ហូរទឹក តួប៊ីន​ទំនប់​ដើម្បី​ព​ន្លឿ​ន​ផែនការ​សំណង់ ឲ្យ​បាន​រួចរាល់​ទៅតាម​កិច្ចសន្យា​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខនេះ​។​
​លោក​បាន​បញ្ជាក់ថា ដំណើរការ​សាងសង់​ទំនប់​ទាំងមូល​សំរេចបាន​ជិត​៧០%​ហើយ គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខ ខណៈ​ផ្លូវ​ចូលទៅ​កាន់​ទីតាំង​ទំនប់​ចំងាយ​១៧​គីឡូម៉ែត្រ និង​ផ្លូវ​ពង្វាង​ទឹក​សម្រេចបាន​១០០%​។​
​លោក​ឆាយ​មេ​ង​មន្ត្រី​ទទួលបន្ទុក​ការងារ​ផ្នែក​រដ្ឋបាល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​វា​រី​អគ្គិសនី​នេះ បាន​អះអាងថា​គម្រោង​វិនិយោគ​វា​រី​អគ្គីសនី របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​មាន​ទំហំ​ឋា​ម​ពល​រហូត​ទៅដល់​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​ផ្គត់ផ្គង់​អគ្គីសនី សម្រាប់​ការប្រើប្រាស់​នៅតាម​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​សម្រាប់​ផ្នែក​ឧស្សាហកម្ម និង​កសិឧស្សាហកម្ម​មួយចំនួនទៀត​។​
​លោក​បន្តថា នៅពេលដែល​មានការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គីសនី​នេះ រួចរាល់​ធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយ​ដ៏​ធំ ដោយបាន​ជួយ​ជំរុញ​វិស័យ​ផលិតកម្ម ការថែរក្សា​បរិស្ថាន ធនធាន​ព្រៃឈើ ដែល​បាន​ជួយ​ប្រែ​ក្លាយទៅជា​ទិសដៅ​បំរើ​ឲ្យ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ​ផងដែរ​។​
​លោក ស៊ុយ​សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល នៅពេល​ចុះមក​ជួប​ប្រជាពលរដ្ឋ​តំបន់​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​នាពេល​ថ្មីៗ​នេះ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ពី​វា​រី​អគ្គិសនី​នេះ​ក្នុងតម្លៃ​ទាប ខណៈ​បច្ចុប្បន្ន​ថាមពល​ប្រើប្រាស់​អគ្គិសនី​រដ្ឋ​នៅ​ខេត្តស្ទឹងត្រែង មានតម្លៃ​ជាង​៩០០​រៀល ក្នុង​១​គីឡូវ៉ាត់​។​
​តែ​ទោះជា​យ៉ាងណាក្តី រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ស្ថិតនៅ​ខាងលើ​អាង​ទំនប់ទឹក​នៅ​ក្រាញ​មិនទាន់​ចាកចេញ​២០០​គ្រួសារ​ទៀត ហើយ​ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង​ទាំងអស់នោះ​។​
​សូមបញ្ជាក់ថា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​កំ​ភុ​ន​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​នេះ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៣ ដែល​គិត​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ដោយ​ប្រើប្រាស់​កម្មករ​ជិត​៣០០០​នាក់​៕

21index