រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ១៤នាក់ (ស្រី១នាក់) និងរបួសស្រាល ៤៤នាក់ (ស្រី១២នាក់) ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង , រថយន្តធុនធំ ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក(ស្លាប់១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), ស្រវឹង ២លើក,បត់គ្រោះថ្នាក់ ១លើក, ប្រជែង ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (យប់៤នាក់) ។
របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្ត ក្រុង ៤លើក, ផ្លូវលំ ២លើកដោយឡែក យានយន្តដែលបង្កហេតុ រួមមានម៉ូតូ ៦លើក រថយន្តធុនតូច ៤លើក, រថយន្តធំ ១លើក, ថ្មើរជើង ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម ២លើក ស្លាប់១នាក់ របួស៤នាក់, កំពង់ស្ពឺ ១លើក ស្លាប់១នាក់ និងខេត្តស្វាយរៀង ២លើក របួស៤០នាក់ (ស្រី១២នាក់) ។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៣.០៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.២៤៧គ្រឿង និងពិន័យសរុប ១.៧៨៧ គ្រឿង ៕
ម្សិលមិញគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៣នាក់ របួស៥៨នាក់