​ស្លាប់ និង​របួស​សន្តិសុខ​៩​នាក់​ក្នុងហេតុការណ៍បំផ្ទុះ​គ្រាប់បែក​ទីសក្ការៈ​បូជា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​អា​រ៉ា​ប៊ី​សា​អូឌីត​៖​យ៉ាងហោចណាស់​សន្តិសុខ​ចំនួន​៤​នាក់​បាន​ស្លាប់ និង​៥​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅជាប់​នឹង​របង​ព្រះវិហារ​អ៊ីស្លាម​ដ៏​ធំ​មួយ​ឈ្មោះថា Medina របស់​ព្រះរាជាណាចក្រ អា​រ៉ា​ប៊ី សា​អូឌីត​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​មន្ត្រីប៉ូលិស​នៅនឹងកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​យក​គ្រាប់បែក​មក​ទម្លាក់​នៅក្បែ​រ ព្រះវិហារ ដែល​ក្រុម​សាសនិក​អ៊ីស្លាម​ជាច្រើន​កំពុងតែ​ប្រារព្ធ​ពិធី ក្នុង​ទីក្រុង Medina​។ ទន្ទឹម​នោះ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក៏មាន​ទីក្រុង​ចំនួន​ពីរ ទៀត​ដែរ​របស់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​ផងដែរ បានទទួល​រង​ការ​បំផ្ទុះ​គ្រាប់​បែប ដែល​សរុប​ក្នុង​មួយថ្ងៃ គឺ​មានការ​បំផ្ទុះ​ចំនួន​បី​ដង​ឯណោះ ប៉ុន្តែ​ប៉ូលិស អា​រ៉ា​ប៊ី សា​អូឌីត នៅ​មិនទាន់​បង្ហាញ​ពី សញ្ញា​នៃ​ជន​ឬ​ក្រុម​សង្ស័យ ដែល​បាន​ប្រព្រឹត្ត​ទង្វើ​នេះឡើយ​។​
​ទោះយ៉ាងណា​ក៏ដោយ​រហូត​មកដល់ពេលនេះ​នៅ​មិនទានមាន​ក្រុម​ណា​ចេញមុខ​អះអាង​ទទួលខុសត្រូវ​នៅឡើយ​ទេ​៕

_90288010_mediaitem90286855