អ៊ីរ៉ាក់៖សារព័ត៌មាន AFP បានចេញផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ លោក Mohammed Ghabban បានប្រកាសលាលែងពីតំណែងកាលពីម្សិលមិញ។
ការប្រកាសចុះចេញតំណែងធ្វើឡើងបន្ទាប់ពីមានករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយកន្លែងក្នុងទីក្រុងបាដាដ បណ្ដាលឲ្យមនុស្សស្លាប់ជាង២០០នាក់ និងរបួសរាប់រយនាក់ ដែលជាទង្វើរបស់ក្រុម ISIS។
លោក Ghabban បានបញ្ជាក់ថា លោកបានដាក់ពាក្យស្នើសុំពាក្យតួនាទី ទៅកាន់ការិយាល័យលោកនាយករដ្ឋមន្ត្រី Haider al-Abadi រួចរាល់ហើយ ដោយរងចាំតែការសម្រេជាចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ នេះជាភាពទទួលខុសត្រូវមួយដែលមន្ត្រីគ្រប់រូបគួរតែយកគំរូតាម។
គួរបញ្ជាក់ ថា នៅថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយដែលមានចរាចរណ៍ដ៏មមាញឹក ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ ដោយបានសម្លាប់មនុស្ស ២១៥នាក់ និងរបួសជាច្រើននាក់៕