ម្តាយ​ស្តីបន្ទោស​តិចតួច​ខឹង​ចងក​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2016 ក+ ក-

​ខេត្តព្រះវិហារ​៖​ដោយ​គ្រាន់តែ​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​រឿង​ដើរ​ផឹកស៊ី​មិន​ជួយ​ធ្វើ​ការងារ យុវជន​ម្នាក់​ជា​ចិត្តខ្លាំង​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​០៦ និង​០០​នាទី នា​ព្រឹក​ថ្ងៃទី​០៦ ខែ កក្កដា ឆ្នាំ​២០១៦​នេះ​នៅផ្ទះ​ជនរងគ្រោះ​ភូមិ​រំចេក ឃុំ​រមណី​ស្រុក​រវៀង ខេត្តព្រះវិហារ​។​
​មេ​ប៉ុ​សិ៍​រម​ណិ៍ លោក ទិ​ត្យ អឿន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុន ស៊ី​ណាត ភេទ​ប្រុស អាយុ​២៥ មុខរបរ​កម្ម​ករមា​នទី​លំនៅ​កន្លែងកើតហេតុ​ខាងលើ​។ លោក​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​នោះ​គិត​ខ្លី​ដោយសារ​ម្ដាយ​ស្តីបន្ទោស​រឿង​ផឹកស៊ី​មិន​ធ្វើការ​បន្តិចបន្តួច​តែប៉ុណ្ណោះ​បុរស​ខាងលើ​ក៏​សំរេចចិត្ត​ចងក​តែម្ដង​។ លោក​បញ្ជាក់ថា ឆ្លងតាម​ការធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ចម្រុះ និង​គ្រូពេទ្យ​អយ្យការ​បានបង្ហាញ​ថា ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ទៅនឹង​ធ្នឹម​ផ្ទះ​។
​ក្រោយពី​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យវិច័យ​រួចរាល់ បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

06-JKK-01