ខេត្តប៉ៃលិន៖យុវជនម្នាក់ពេលដើរឃ្វាលគោនៅខាងក្រោយភូមិក៍បានជាន់មិនបណ្តាលឲ្យផ្ទុះដាច់ជើងរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសាររបួសធ្ងន់ធ្ងរពេកគ្រូពេទ្យក៍បានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះជីវិត។
ហេតុការខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី៦ខែកក្តដា ឆ្នាំ២០១៦នេះស្ថិតភីមិភ្នំកុយឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិន។
តាមប្រភពពីលោ ស៊ុំ សុខ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅវេលាម៉ោងខាងលើ មានករណីដើរជាន់មីន ដាច់ជើងឆ្វេង(ដាច់ត្រឹមស្មងជើង) បណ្តាលអោយរងរបួសធ្ងន់ ជនរងគ្រោះមានឈ្មោះ ផុន ភួន ភេទប្រុស អាយុ ១៨ឆ្នាំ បានដើរឃ្វាលគោក្នុងព្រៃនៅចំណុចភ្នំរាំងរួចក៏បានជាន់មីនបណ្តាលអោយគ្រោះថ្នាក់តែម្តង។លោកបានបញ្ជាក់ថានៅចំណុចខាងលើនេះ មានបន្សល់នូវគ្រាប់មិនជាច្រើនដែរសល់ពីសម័យសង្គ្រាម កន្លងមកក៏ធ្លាប់ផ្ទុះម្តងម្កាលដែរតែមិនមានរងរបួសដល់មនុស្សទេ៕