និស្សិត​ពេទ្យ​ឆ្នាំ​ទី​៤​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ឡៅតឿ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​ភ្នំពេញ​៖​សេចក្តីរាយការណ៍​ជាបឋម​បានឱ្យដឹងថា បន្ទាប់ពី​និស្សិត​ម្នាក់ បាន​យក​កាំបិត​អា​រក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ស្ថិត​នៅផ្ទះ​បន្ទប់​ឡៅតឿ​ផ្ទះ​វីឡា​មួយ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា យុវជន​ដែល​ស្លាប់​ឈ្មោះ​កែ វុទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ ។​
​បើតាម​ប្រភពពី​អ៊ំ​របស់​យុវជន​រងគ្រោះ​ថា ប៉ុន្មាន​ថ្ងៃមុន គឺមាន​ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច​ជាមួយ​ឪពុក ពាក់ព័ន្ធ​រឿង​មិនដឹងថា ត្រូវ​ជ្រើស​យក​ផ្នែក​ជំនាញ​ណា​មក​សិក្សា​បន្ត រវាង​ជំនាញ​ពេទ្យធ្មេញ និង​ជំនាញ IT ។​
​រហូតមកដល់​ព្រលប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក្រោយពី​សមត្ថកិច្ច​ជំនាញ បានធ្វើ​កោសល្យ​វិ​ច្ច័​យ សហការ​ជាមួយ​ពេទ្យ​តុលាការ បានបញ្ជាក់​យ៉ាងច្បាស់​ថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ ទោះបីជា​សមត្ថកិច្ច​ជំនាញ​អះអាង​បែបនេះ​ក៏ដោយ ក៏​មជ្ឈដ្ឋាន​ខាងក្រៅ​នៅតែ​ដាក់​ការសង្ស័យ ទៅលើ​រឿង​ផ្សេង​ដដែល​។​
​គួរ​រំលឹក​ដែរ​ថា ក្រោយពី​មាន​ហេតុការណ៍ និស្សិត​ម្នាក់ បាន​អារ​.​ក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ស្ថិត​នៅផ្ទះ​បន្ទប់​ឡៅតឿ កាលពី​ម្សិលមិញ​នេះ ក៏មាន​សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​២៥​នាទី​រសៀល​ថ្ងៃទី​០៦ កក្កដា ២០១៦ នេះ ពាក់ព័ន្ធ​ករណី​ស្លាប់​និស្សិត​ឆ្នាំ​ទី​៥ បើទោះបីជា​មិនទាន់មាន​ការឆ្លើយ​សារភាព​ណាមួយ ពី​បុរស​ជា​អ៊ំ​ប្រុស​ឈ្មោះ​កែ សារិទ្ធ អាយុ​៤៥​ឆ្នាំ យ៉ាងណាក៏ដោយ តែ​ត្រូវ​សមត្ថកិច្ច​ទទួលដំណឹង​មួយទៀត ដែល​មិន​នឹកស្មាន​ដល់​។​
​ប្រភព​ឱ្យដឹងថា ការពិត​បុរស​ជា​អ៊ំ​ប្រុស​និស្សិត​ឆ្នាំ​ទី​៥​នោះ គឺជា​ឪពុក​បង្កើតរ​បស់ជនស​ង្ស័​យ​ជា​ឃាតករ​ឈ្មោះ​ម៉ី គឹម​ហេង (​ហៅ​ដំ​) អាយុ​២១​ឆ្នាំ គឺជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​គណិតវិទ្យា​) និង​ជា​និស្សិត​ពេទ្យ​ផងដែរ ដែល​បាន​ចាក់​សម្លាប់​ចាក់​សម្លាប់​នារី ជា​មន្ត្រី​យោធា​នៅ​ខាងលិច​ផ្សារ​ដេប៉ូ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២១ មិថុនា ២០១៦ កន្លងមក ស្ថិតនៅ​ខាងលិច​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។​
​ប្រភព​បន្តថា រឿងរ៉ាវ​ទំនាស់​រវាង​អ៊ំ​ប្រុស និង​និស្សិត​ឆ្នាំ​ទី​៥​ជា​ក្មួយ​នេះ គឺ​កន្លងមក ពេល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​សួររក​ឃាតករ​សម្លាប់​នារី​នោះ ត្រូវ​ស្រាវជ្រាវ​តាមរក​រហូត​ដល់ផ្ទះ ដោយបាន​សួររក​ឈ្មោះ​ម៉ី គឹម​ហេង (​ឃាតករ​) នោះ ហើយ​ត្រូវ​ជនរងគ្រោះ​ដែល​ស្លាប់ បានបង្ហាញ​ប្រាប់​សមត្ថកិច្ច ទើប​ឃាត់ខ្លួន​បាន ។​
​ក្រោយមក ត្រូវ​អ៊ំ​ប្រុស​រូបនោះ​ខឹងសម្បារ​ជាមួយ​ជនរងគ្រោះ​ថា ពេល​សមត្ថកិច្ច​មក​សួរនាំ ហេតុអ្វី​មិន​ព្រម​ជួយ​លាក់បាំង​អ៊ីចឹង​? រួច​ក៏​អន់ចិត្ត​តាំងពី​ពេល​នោះមក ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​សួរនាំ​បុរស​ជា​អ៊ំ​ប្រុស​តាម​ជំនាញ ខណៈដែល​មិនទាន់​ឆ្លើយ​សារភាព​ក៏ដោយ​៕

13616399_1735929283312301_1701322388_o13579964_1735929286645634_1389393631_o13579838_1735929296645633_1849737505_o