អាមេរិក​ប្រកាស​ដកទ័ព​មួយចំនួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ចុង​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​អាមេរិក​៖​ប្រមុខ​ដឹកនាំ​សហរដ្ឋអាមេរិក​លោក​ប្រធានាធិបតី Barak Obama បាន​ថ្លែងថា លោក​នឹង​ដក​កម្លាំង​កងទ័ព​ប្រមាណ ៨៤០០​នាក់ ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ចុងឆ្នាំ​២០១៦​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ព័ត៌មាន​ស៊ិន​ហួ​។​
​លោក​ប្រធានាធិបតី​បញ្ជាក់ថា អាមេរិក​នឹង​កាត់បន្ថយ​កងកម្លាំង​ទ័ព​នៅសល់​ប្រមាណ​១,៤០០​នាក់​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បច្ចុប្បន្ន​មាន​ចំនួន​៩៨០០​នាក់​។ លោក​បន្ថែមថា តាម​គម្រោង​ផែនការ​ដើម​របស់​សហ​រដ្ឋ​អាមេរិក គឺ​ត្រូវ​ដកទ័ព​ប្រមាណ ៥៥០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលនេះ​សម្រេច​ដក​៨៤០០​នាក់ ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ចុងឆ្នាំ​២០១៦​នេះ​៕

10924530_G