កូរ៉េខាងជើង​គំរាម​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅក្បែរ​ឧបទ្វីប​កូរ៉េ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង លោក គឹម ជុន​អ៊ុន បាន​ផ្ញើ​អ៊ីម៉េល និង​ទូរសារ​ជាច្រើន​សន្លឹក ទៅកាន់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ដោយ​គំរាម​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក ដែល​បោះទីតាំង​នៅក្បែរ​ឧ​ទ្វីប​កូរ៉េ និង​គំរាម​លុបចោល​សន្និសីទ​រួមគ្នា​ស្ដីអំពី​ការបង្រួបបង្រួម​គ្នា​ជាមួយនឹង​កូរ៉េខាងត្បូង​។​
​បើ​យោងតាម​សារព័ត៌មាន​កូរ៉េខាងជើង KCNA ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែកក្កដា​នេះ​ថា ការបង្កើន​ការ​គំរាម​ប្រឆាំង​ជាថ្មី​ដល់​សហរដ្ឋអាមេរិក និង​គំរាម​លុបចោល​សន្និសីទ​រួមគ្នា​ស្ដីអំពី​ការបង្រួបបង្រួម​គ្នា ជាមួយ​កូរ៉េខាងត្បូង​ដែល​នឹង​ធ្វើឡើង​នា​ខែសីហា​ខាងមុខនេះ ដោយ​កូរ៉េខាងជើង​អះអាងថា សមយុទ្ធ​ហ្វឹកហ្វឺន​រួមគ្នា​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ វាង​សហរដ្ឋអាមេរិក ជប៉ុន ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​កន្លងទៅ និង​មាន​ចូលរួម​ពី​សំណាក់​យន្តហោះ​ទម្លាក់​គ្រប់​បែក​កូរ៉េខាងត្បូង B-52 ផង​នោះ គឺ «​ជា​បទ​ឧក្រិដ្ឋកម្ម​»​។​
​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ព្យុងយ៉ាង​បាន​អះអាងថា សហរដ្ឋអាមេរិក គឺជា​អ្នកបង្ក និង​គំរាមកំហែង​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​ខ្លាំងជាងគេ ដូច្នេះហើយ គ្មាន​មូលហេតុ​អ្វីដែល កូរ៉េខាងជើង ត្រូវ​បញ្ឈប់​ការផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ​៕

Kim-Jong-un-561111