នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុត​កំទេច​ផលិតផល​ក្លែងក្លាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​ភ្នំពេញ​៖​កាលពី​រសៀល​ម៉ោង ២ និង ០០​នាទី ថ្ងៃទី​៧ ខែ កក្ដ​ដា ឆ្នាំ ២០១៦ មន្ដ្រី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ នឹង មន្ដ្រី​កាន់​កុងត្រូល​បានរៀបចំ​ពិធី​ដុត​កំទេច​ផលិតផល​ក្លែងក្លាយ​នៅក្នុង​ទីលាន​ចាក់សំរាម​ស្ថិតនៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​
​ដោយមាន​ការចូលរួម​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ាន់ ចាន់​ធឿន​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក​លឿង រដ្ឋា អគ្គនាយករង​កាន់​តុង​ត្រូល និង មានការ​ចូលរួម​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​គួរ​រំលឹក​ដែរ​ថា​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​រឹបអូស​កាលពី​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ កន្លងមកហើយ​ដកហូត​បាន​នូវ​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព​ចំនួន ៧ មុខ​ក្នុងនោះ​មានដូចជា Vin Cafe ចំនួន ២៤០ កេស និង ២០ បាវ​.​។ Cool Tea ៧០ កេស Cafe ពោត Day to Day ១៤៤ កេស ទឹកត្រី Hao houng នឹង​ទឹកត្រី (​ដប​ជ័រ​) សរុប​ចំនួន ៤០៤ កេស និង មេស្រា​ចំនួន ៤០ ដប​។​
​យោងតាម​ប្រសាសន៍​របស់លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ នឹង លោក​លឿង រដ្ឋា អគ្គនាយករង​កាន់​តុង​ត្រូល បានបញ្ជាក់​អោយដឹងថា​កម្លាំង​របស់​លោក​នឹង​បន្ដ​ហស​ការធ្វើកា​រសើប​អង្កេត និង ស្រាវជ្រាវ បន្ដ​ដើម្បី​រក​ផលិតផល​ក្លែងក្លាយ​ដែល​បណ្ដាលអោយមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដើម្បី​យកមក​ដុត​កំទេចចោល​ដូច​ករណី​ខាងលើ​៕

13616183_1736007416637821_782249785_o13579819_1736007393304490_976592702_o13621677_1736007219971174_1917518529_o13632819_1736007293304500_571838399_o