ប្រជាពលរដ្ឋ​ចោទ​អ្នកស្រី លឹម មួយ ប្រធាន​ផ្សារ​ទូក​មាស​យក​ផ្លូវជាតិ​លេខ​៣១​ធ្វើ​ចំណតរថយន្ត​តាក់ស៊ី​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

​ដោយ​៖​ឡុង សា​រេ​ត​
​ខេត្តកំពត​៖​ថ្មី​នេះ​ក្រុម​ប្រជាពលរដ្ឋ​ចា​ទ​អ្នកស្រី​លឹម មួយ ថា​យក​ផ្លូវជាតិ​លេខ​៣១​មក​ធ្វើជា​ចំណតរថយន្ត​តា​ត់​ស៊ី​ដែលមាន​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ព្រៃ​ក្រឡា​ខាងលិច ស្រុក​បន្ទាយមាស​ខេត្តកំពត​។​
​ប្រភពព័ត៌មាន​ពី​ប្រជា​រដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹងថា អ្នកស្រី​លឹម មួយ យក​ផ្លូវជាតិ​លេខ​៣១ មក​ធ្វើជា​ចំណតរថយន្ត​តាក់ស៊ី ដោយ​រថយន្ត​ទាំងនោះ​ចត​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​យ៉ាង​អនាធិបតេយ្យ​ទាំងសងខាង​មុខផ្ទះ​ប្រជាពលរដ្ឋ​មុខ​បេនឡាន​ខាងលើ​បណ្តាលអោយ​ផ្លូវ​តូចចង្អៀត​។ ចំណែក​ដី​បរិវេណ​បេនឡាន​វិញ បែរជា​ដាក់​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​យក​ត្រី សាច់ជ្រូក និង​បន្លែ​គ្រប់មុខ​យកមក​លក់​នៅ ទៅវិញ​។​
​អ្នកស្រី លឹម មួយ ប្រធាន​ផ្សារ​ទូក​មាស​ស្រុក​បន្ទាយមាស​ខេត្តកំពត​ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ចោទប្រកាន់​ខាងលើ​មេគង្គ​ប៉ុស្តិ៍​ទូរស័ព្ទ​ទៅសុំ​ការបំភ្លឺ​ដោយ​តេ​ចូល​ជា​ច្រើនដង តែ​ពុំមាន​អ្នក​លើក​ទទួល​។​
​ដោយឡែក​លោក មួង នឿន អភិបាលស្រុក​បន្ទាយមាស​បាន​មានប្រសាសន៍ថា បើ​មាន​ផ្សារ​ត្រី និង​បន្លែ​លក់​នៅលើ​ផ្ទៃដី​បរិវេណ​បេនឡាន​មែន​លោក​នឹងមាន​វិធានការ​ទៅលើ​ប្រធាន​ផ្សារ និង​អ្នកយក​ភាស៊ី​បេនឡាន​ខាងលើ​៕

1235index