ឈ្មួញ​សម្រុក​ដឹកឈើ​ គ្រា​ដែល​សមត្ថកិច្ច​ជំនាញ​សម្ងំ​ទទួល​លាភសក្ការៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

ខេត្តរតនគិរី​៖​ពលរដ្ឋ​ថា មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ និង​មាន​ឥទ្ធិពល​ដែល​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តរតនគិរី មិន​ហ៊ាន​ប៉ះ​នោះ​មាន​លំនៅដ្ឋាន​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ត​។​
​បើតាម​សេចក្ដីរាយការណ៍​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាន​លុង​ខេត្តរតនគិរី​ស្ទើរ​គ្រប់ៗ​គ្នា​តែងតែ​កោត​ស​សើរ​ទៅលើ​មេ​ឈ្មួញ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​ថា ទោះបី​ប្រទេសជាតិ​យើង​ឥឡូវនេះ​សម្ដេច​តេ​ជោ ហ៊ុនសែន បានដាក់​បញ្ជា​ដ៏​ក្ដៅគគុក និង​ប្រគល់​ដាវអាជ្ញា​សឹក​ទៅ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បង្ក្រាប​និង​ទប់ស្កាត់​ឲ្យ​ទាល់តែ​បាន​នូវ​បទល្មើស​ព្រៃឈើ​ដែល​កំពុង​រង​នូវ​កា​កាប់បំផ្លាញ​យ៉ាង​រង្គាល​នោះ​។ តែ​ដោយឡែក​គេ​សង្កេតឃើញ មេ​ឈ្មួញ​ទាំងពី​នាក់​ប្ដី ប្រពន្ធ​រូបនេះ​នៅតែ​បន្ត​ដឹក​យ៉ាង​សស្រាក់សស្រាំ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រលូន​ដោយ​ធ្វើដំណើរ​ចេញពី​ស្រុក វ៉ឺ​សៃ​។ ប្រភព​បន្តថា ឈ្មួញ​២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ទិញ​ឈើ​ដែល​ប្រជាពលរដ្ឋ​លួច​ចូល​កាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​តូច និង​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​ដែលជា​តំបន់ហាមឃាត់ ។
​បើតាម​សម្ដី​របស់​មន្ត្រី​ដែលមាន​ឋានៈ​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃ​កំលាំង​ជំនាញ​គ្រប់​ជំនាញ​តែងតែ​ទទួលបាន​លាភសក្ការៈ រឺថា​ជា​ប្រាក់ខែ​ពី​លោក​ទូច និង​ចែ​ណាត​ប្រចាំខែ​អស់ហើយ ដោយ​តាម​ធំ តាម​តូច​។ ប្រភព​បញ្ជាក់ថា បើ​អ្នកធំៗ​ចាប់ពី​៥០០០​ដុល្លារ​មក​៣៥០០​ដុល្លារ បើ​មន្ត្រី​ល្មមៗ​ចាប់ពី​២០០០​ដុល្លារ​ចុះមក​១៥០០​ដុល្លារ ដូច្នេះហើយ​បើ​ពលរដ្ឋ​ណា​ឃើញ​រថយន្ដ​ដឹកឈើ​របស់លោក​ទូច​និង​ចែ​ណាត រឺក៏​អ្នកសារព័ត៌មាន​ណា​រាយការណ៍​យ៉ាងណាក៏ដោយ ក៏​គ្មាន​ជំនាញ​ណាមួយ​ចេញមុខ​មក​បង្ក្រាប​នោះទេ ទោះបី​បើក​កាត់​ក្រុង​ទាំង​ថ្ងៃ​ក៏ដោយ​៕

12index