ឆក់​ខ្សែភ្លើង​ស្លាប់​ក្នុង​ថ្ងៃ​រៀបការ​បងស្រី គ្រួសារ​​បង្វែរ​ម្ហូប​ការ​ជា​ម្ហូប​បុណ្យសព​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

បាត់ដំបង​៖​ហេតុការណ៍​ដ៍​កម្រ​ជួបប្រទះ​បានកើត​ឡើង​ទៅលើ​កញ្ញា​ម្នាក់​ឈ្មោះ រិម ស្រី​នឿន អាយុ​២៧ មុនពេល​កើតហេតុ​បាន​ទៅ​សារ​ប្រមូល​មុង​ភួយ​នៅ​តូប​លក់​ឥ​វ៉ាន់​ចាប់ហួយ​នៅខាងមុខ​ផ្ទះ​ធំ​ដែល​ក្រុម​អ្នក​ចាក់​មីក្រូ​បាន​ត​ខ្សែភ្លើង​ចូល​ដើម្បី​ដាក់​កង្ហារ​អោយ​បងប្អូន​មក​ចូលរួម​ពិធី​រៀបការ​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រលឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦ ឋិត​នៅក្នុង​ភូមិ​បឹង​ចែក ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ក្រោយពេល​កើតហេតុ​ជនរ​គ្រោះ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​បាត់​បាត់ដំបង ហើយ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​អះអាងថា​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ភ្លាមនោះ​ក្រុមគ្រួសារ​មិន​អស់​ចិត្តបាន​ដឹក​ត្រឡប់ទៅផ្ទះ​វិញ​ប្រើ​ពិធី​សង្គ្រោះ​បូរាណ​ដោយ​យក​ជនរងគ្រោះ​ទៅ​គាប់ និង​ដីខ្សាច់ ប៉ុន្តែ​ការប្រឹងប្រែង​នេះ​មិន​ទទួលបាន​លទ្ធផល​ឡើយ​។​
​យោងតាម​សាច់ញាតិ​កូន​ក​ម្លោះ​នៅ​ខេត្តបាត់ដំបង​បានអោយដឹងថា​: បន្ទាប់ពី​ហេតុ​អាក្រក់​កើតឡើង​ក្នុង​ថ្ងៃ​ចូល​រោង​នេះ ម្ចាស់​ស​ម៉ី​កូន​ក​ម្លោះ កូនក្រមុំ​ព្រមទាំង​ក្រុមគ្រួសារ​បានសម្រេច​ផ្អាក​ពិធីមង្គលការ​របស់​បង​ស្រី​ជន​គ្រោះជា​រៀងរហូត ហើយ​បាន​បង្វែរ​ម្ហូបអាហារ​ក្នុង​ថ្ងៃ​ចូល​រោងការ​នេះ​ទៅជា​ម្ហូប​ពិធីបុណ្យ​សាកសព​វិញ​៕

IMG_6639IMG_6633IMG_6631