ស្រីស្រស់ម្នាក់ស្រវឹង​បើករថយន្ត​ទាំង​បុក​បង្គោល​ភ្លើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​បាក់​រាប​ដល់​ដី និង​រថយន្ត​ខូចខាត​ធ្ងន់ តែ​មិន​បណ្តាល​ឲ្យ​ស្ត្រី​រូបនោះ​រងរបួស​ធ្ងន់ធ្ង​រ​ទេ​។ ហេតុការណ៍​នេះ​កើតឡើង​ត្រង់​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ាក Range Rover តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ប្រភពព័ត៌មាន ឲ្យ​ដឹងថា មុន​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បើក​រថយន្តបុក​បង្គោល​ភ្លើង​នេះ​បាន​កើតឡើង គេ​បានឃើញ​ស្ត្រី​វ័យ​កណ្តាល​ខាងលើ ដែលមាន​អាកា​រៈ​ស្រវឹង​ឈរ​ទប់ខ្លួន​ស្ទើរ​មិន​ជាប់​នោះ​បើករថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-9456 តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត តែម្នាក់ឯង​។ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ឡើងលើ​ចិញ្ចើមផ្លូវ បុក​រះ​គល់ឈើ និង​បន្ត​ទៅបុក​ផ្ទប់​បង្គោល​ភ្លើង ដែល​ដាក់​បំភ្លឺ​តាមផ្លូវ​បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី និង​ធ្វើ​ឲ្យ​បង្គោល​ភ្លើង​នោះ​វាត់​ទៅ​ត្រូវ រថយន្ត​ផ្នែក​ខាងមុខ​ត្រង់​អ្នកបើកបរ បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ តែ​សំណាងល្អ​មិន​ត្រូវចំ​ស្ត្រី​បើកបរ​រូប​នោះទេ​។​
​ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន ខាង​នគរបាល​ចរាចរណ៍​ក្រុង ស្ទូច​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

13625384_1625866597727705_6034699943268837229_n13590321_1625866627727702_1205305672459755424_n13590236_1625866611061037_57116333939119832_n