គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាស​១៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​៨​លើក (​យប់​៥​លើក​) ស្លាប់​មនុស្ស​៤​នាក់ របួសធ្ងន់​១៣​នាក់ ស្រាល​៣​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​,​មិន​ប្រកាន់​ស្តាំ​៣​លើក​,​ស្រវឹង​១​លើក​, កត្តា​យានយន្ត​១​លើក​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៤,៣៦៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​២,០២៨​គ្រឿង និង​ពិន័យ​សរុប​២,៣៤០ គ្រឿង ៕

13590236_1625866611061037_57116333939119832_n