សណ្តែកបណ្តុះ​ធម្មជាតិ និង​សណ្តែក បណ្តុះ​ប្រើ​សារជាតិ​គីមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2014 ក+ ក-

​សណ្តែកបណ្តុះ​ជា​ប្រភេទ​អាហារ​ដែល​មិន​ត្រឹមតែ​សម្បូរ​ជីវជាតិ​ប៉ុណ្ណោះ​ទេ តែ​នៅមាន​ប្រសិទ្ធភាព​បន្ថយកម្តៅ​ខ្លួន​យ៉ាង​ល្អ​ទៀតផង ។​
​ដើម្បី​ប្រមូលបាន​ផលចំណេញ​ខ្ពស់​អ្នក​ផលិត​សណ្តែកបណ្តុះ​ជាច្រើន​ពុំបាន​អើពើ​ដល់​សុខភាព​អ្នកប្រើប្រាស់​ទេ ដោយ​ពួកគេ​ប្រើ​សារជាតិ​រំញោច​ក្នុង​ផលិតកម្ម ដើម្បី​បំ​ព្រួញ​ពេលវេលា​ដុះ​ពន្លក និង​ធ្វើ​ឲ្យ​សណ្តែកបណ្តុះ​មើលទៅ​ស្អាត​ល្អ​និង​ទាក់ទាញ​ចិត្ត ។ ដូច្នេះ​ធ្វើយ៉ាងណា​ដើម្បី​បែងចែក​រវាង​សណ្តែកបណ្តុះ​មានប្រើ​សារជាតិ រំញោច និង​សណ្តែកបណ្តុះ​ធម្មជាតិ ខាងក្រោម​នេះ​ជា​វិធី​បែងចែក​សាមញ្ញ​បំផុត ។​
​សណ្តែកបណ្តុះ​ធ្វើតាម​វិធី​ធម្មតា​ដោយ​ការ​ត្រាំ​ទឹក​នោះ​សណ្តែក​នឹង​ណែន ជាង , ឫស​វែង​ដូច​សរសៃអំបោះ , មិន​ថ្លោស​រលោង , មាន​គ្រប់​ឫស , ដើម , ស្លឹក​ពន្លក ។​
សណ្តែកបណ្តុះ​ប្រើ​សារជាតិ​រំញោច​គ្រោះថ្នាក់​មាន​ដើម​ខ្លី , ថ្លោស , ពិសេស​គឺ​គ្មាន​ឫស ឬ​មាន​ឫស​យ៉ាងខ្លី ។​
​ដើម្បី​ធានា​សុវត្ថិភាព​ពេល​ប្រើប្រាស់ សណ្តែកបណ្តុះ​យើង​គួរ​ត្រាំ​វា​ក្នុង​ទឹកអំបិល ឬ Suc Ozon ដើម្បី​សម្លាប់​បាក់តេរី​និង​ជម្រះ​សា​ធាតុ​ពុល​មុនពេល​ទទួលទាន ៕

-------