បង្ក្រាប​គ្រឿងញៀន​១១​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១១​ករណី ឃាត់​មនុស្ស​២៣​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មានមុខ​សញ្ញា​ជួញដូរ​១៦​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៧​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន​(ice) ៩៤៣.៣៤​ក្រាម និង​៣៦​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បង្ក្រាប​ដោយ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​២​នាក់​, នគរបាល​ខេត្តកណ្ដាល បង្ក្រាប​២​ករណី (១​ដីកា​) ឃាត់ខ្លួន​៣​នាក់​, នគរបាល​កំពង់ស្ពឺ បង្ក្រាប​២​ករណី ឃាត់ខ្លួន​២​នាក់​, នគរបាល​សៀមរាប បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៥​នាក់​, នគរបាល​បាត់ដំបង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់​, នគរបាល​បន្ទាយមានជ័យ​បង្ក្រាប​១​ករណី ឃាត់ខ្លួន​៥​នាក់ និង​នគរបាល​ស្ទឹងត្រែង​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

fn-2016-07-05-09-04-46-0