សូម​ប្រុងប្រយ័ត្ន​ការបោកប្រាស់​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2016 ក+ ក-

ភ្នំពេញ៖​ប្រភពពី​ប្រព័ន្ធ​សុវត្ថិភាព​សាកល​បាន​បញ្ជូន​សារ​អេ​ឡិ​ក​ត្រូ​និក​មួយ​ប្រយោជន៍​ឲ្យ​គ្រប់​អ្នកប្រើប្រាស់​ទូរ​
​ស័ព្ទ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិច​បោកប្រាស់​ថ្មី​របស់​ក្រុម​ជន​ទុច្ចរិត​កំរិត​អន្តរជាតិ​ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​បោកប្រាស់ កេង​បន្លំ​តាម​ដែល​អាចធ្វើ​ទៅបាន​ឬ​រិ​ប​អូស​យកប្រាក់​ពី​ក្នុង​
​គណនី​ធនាគារ​របស់លោក​អ្នក​។​
​ល្បិច​ទុច្ចរិត​របស់​ពួកគេ​មាន​ច្រើនយ៉ាង​ដូចជា ប្រសិនបើ​លោកអ្នក​មានការ​ហៅចូល​ដោយ​លេខ​ទូរ​
​ស័ព្ទ​ដែលមាន​លេខ​៖ +37560260528 , +37127913091 , +37178565072 , +56322553736 , +37052529259
+255901130460 ឬ លេខ​មួយចំនួនទៀត​ដែល​ផ្ដើម​ពី​លេខ​ក្បាល​+375 , +371 , +381​។ បើ​លោក​អ្នកឃើញ​ការហៅ​ចូល​រួច​ដាច់​ទៅវិញ​ភ្លាម​ហើយ លោកអ្នក​ហៅ​ត្រឡប់​ទៅវិញ​នោះ​ពួក​ជន ទុច្ចរិត​កំរិត​អន្តរជាតិ​ទាំងនោះ​នឹងធ្វើ​សកម្មភាព​ដូច​ជាទី​១ កាត់​យកប្រាក់​ដែលមាន​នៅក្នុង​ទូរស័ព្ទ លោកអ្នក​ពី​១៥ ទៅ​៣០​ដុល្លា​។ ទី​២​ពួកគេ​អាច​ចម្លង​យក​លេខ​ទូរស័ព្ទ​ដែល​លោកអ្នក​បាន​ចងទុក​សម្រាប់​ទាក់ទង​ក្នុង​ទូរស័ព្ទ​លោកអ្នក​ទាំងអស់​បាន​ក្នុង​រយៈពេល​តែ​៣​វិនាទី​បុ​ណ្ណោះ​។ ប្រសិនបើ​លោក​អ្នកមាន​រក្សាទុក​ទិន្នន័យ​ផ្សេងៗ​ក្នុង​ទូរស័ព្ទ​ដូចជា លេខ​គណនី​ធនាគារ ឬ​លេខ​សម្ងាត់​របស់​កាត​ATM ក៏​ពួក​ទុ​ច្ច​ជន​នឹង​ចម្លង​យក​ហើយនឹង​ធ្វើ​សកម្មភាព​ដកយក​ប្រាក់​របស់លោក​អ្នក​ភ្លាម​។​
​សូមបញ្ជាក់​បន្ថែមថា លេខ​+375 គឺជា​លេខ​កូដ​ប្រទេស​បេឡា​រុស និង អា​ហ្វ​ហ្គា​និ​ស្ថាន លេខ​+371​លេខ កូដ​ប្រទេស​ឡា​ទី​វ៉ា​+381 លេខ​កូដ​ប្រទេស​ស៊ែ​ប៊ី +563​លេខ​កូដ​ប្រទេស​វ៉ាល​ប៉ា​រ៉េ​សូ +370​លេខ​កូដ​ប្រ ទេស​វី​ល​នី​ញូ​ស និង​+255 លេខ​កូដ​ប្រទេស​តង់​ហ្សា​នី​។ លេខ​ទាំងនេះ​អាចមកពី​ក្រុម​អាយ​ស៊ី​ស (ISIS)​។​
​សូម​លោកអ្នក​កុំ​ទទួល​និង​កុំ​ហៅ​ត្រឡប់​ទៅវិញ​ឲ្យ​សោះ​នៅពេល​ឃើញ​លេខ​ទាំងនោះ​ហៅចូល​មក​លេខ​ទូរស័ព្ទ​របស់លោក​អ្នក​៕

jhjhk