រាជធានីភ្នំពេញ៖យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានស្លាប់ ខណៈ១០នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលកើតឡើងចំនួន៧លើក (យប់៤លើក)។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់២លើក, កត្តាយានយន្ត១លើក។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,០៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៤២គ្រឿង និងពិន័យសរុប ១,៦០៥ គ្រឿង ៕