ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​២២​នាក់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី១៣កក្កដា 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​១៤​នាក់ និង​របួសស្រាល​៨​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ប្រជែង​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, បត់​គ្រោះថ្នាក់​១​លើក​, កត្តា​យានយន្ត​១​លើក​។​
​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,៨០៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៤៩៧​គ្រឿង និង​ពិន័យ​សរុប ២,៣០៨ គ្រឿង​៕

5