រាជធានីភ្នំពេញ៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលជាតិ បានឃាត់ខ្លួនមនុស្ស១០នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ០.៩៣ក្រាម, ១កញ្ចប់ធំនិង៣កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ។
របាយកាណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាបបានរួមមានទី១ ភ្នំពេញ៖ បង្រា្កប១ករណី ឃាត់ខ្លួន៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី២-កណ្ដាល៖ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់ និងទី៣-បាត់ដំបង៖ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ មេតំហ្វេតាមីន(ice) ០,៩៣ក្រាម៕