គ្រោះថ្នាក់​ចារ​ចរណ៍​ម្សិលមិញ​គ្មាន​អ្នកស្លាប់​ទេ តែ​របួស​៣៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៣​លើក (​យប់​១​លើក​) មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះទេ ប៉ុន្តែ​មាន​រងរបួស​ធ្ងន់​៣​នាក់ និង​របួសស្រាល​៣៣​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ពី នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, មិន​ប្រកាន់​ស្តាំ​ជាដើម​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំង ប្រទេស​មាន​ចំនួន​៣,៨០៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៤៩៧​គ្រឿង និង​ពិន័យ​សរុប ២,៣០៨ គ្រឿង​៕

13590236_1625866611061037_57116333939119832_n