រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ២ឃាត់ខ្លួនពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ។ ការឃាត់ខ្លួននេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកំពុងចំលងភូមិក សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ ពិ សី ភេទប្រុស អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ម៉ិន ហ៊ូសាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្រុម៨ ភូមិក១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ មួយ ហុង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ជនសង្ស័យ និងបក្សពួកបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដែមួយគ្រឿងម៉ាកសាំសុងអេសធូបានសម្រេចហើយរត់គេចខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះមកប្តឹងសមត្ថកិច្ចលុះមកដល់ម៉ោងប្រហែល៨ និង៥០នាទី ទើបសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២បានត្រង់ចំណុចកំពុងដរច្រាំងចំរេះក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕